ក្រោយការស្លាប់ដ៏គួរឱ្យរន្ធត់របស់ប្អូនស្រីចិញ្ចឹម នីរម៉ាឡា (Nirmala) តែងតែត្រូវបានវិញ្ញាណខ្មោចឈុតក្រហមតាមលងបន្លាច និងបង្ខំឱ្យនាងចាកចេញពីផ្ទះ។ ក្នុងពេលជាមួយគ្នានោះ ភូមិស្ពានអាន់ចូល (Jembatan Ancol) ក៏កំពុងធ្លាក់ក្នុងភាពចលាចល ដោយសារការលេចមុខរបស់ខ្មោចស្រីស្អាត Si Manis។
ប៉ុន្តែនៅពីក្រោយភាពរន្ធត់ទាំងអស់នេះ គឺមានវត្តមាន "បិសាចក្បាលត្រងោល" បានបន្លំខ្លួនដើម្បីមកសងសឹកយ៉ាងសាហាវ ខណៈដែលឪពុកម្តាយចិញ្ចឹមរបស់នីរម៉ាឡាក៏កំពុងលាក់បាំងអាថ៌កំបាំងដ៏ខ្មៅងងឹតមួយផងដែរ។